សុន្ទរកថាស្វាគមន៍

សូមគោរពជម្រាបសួរពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំងអស់!
ក្នុងនាមជានាយកមន្ទីរពេទ្យព្រះអង្គឌួង ខ្ញុំមានកិត្តិយស និងសេចក្តីរីករាយយ៉ាងខ្លាំងក្នុងការស្វាគមន៍ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋទាំងអស់ ដែលបានចូលមកកាន់គេហទំព័រផ្លូវការរបស់មន្ទីរពេទ្យព្រះអង្គឌួង។ គេហទំព័រនេះ ត្រូវបានបង្កើតឡើងដើម្បីផ្តល់ព័ត៌មានដល់សាធារណជនអំពីសេវាសុខាភិបាល កម្មវិធី និងសកម្មភាពនានារបស់មន្ទីរពេទ្យ ដែលមានគោលបំណងចម្បងក្នុងការផ្តល់សេវាថែទាំសុខភាពប្រកបដោយគុណភាព ប្រសិទ្ធិភាព និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ចំពោះពុកម៉ែ បងប្អូន ប្រជាពលរដ្ឋទាំងអស់។
មន្ទីរពេទ្យព្រះអង្គឌួង មានបេសកកម្មក្នុងការផ្តល់សេវាសុខាភិបាលដែលមានគុណភាពខ្ពស់ តាមបច្ចេកវិទ្យាទំនើប ដោយមានក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលដែលមានជំនាញខ្ពស់ មានភាពស្មោះត្រង់ ក្រមសីលធម៌ និងឆាប់រហ័សក្នុងការព្យាលបាល និងថែទាំអ្នកជំងឺ។ យើងខ្ញុំខិតខំធ្វើការយ៉ាងឧស្សាហ៍ព្យាយាម ដើម្បីធានាថា អ្នកជំងឺនិងគ្រួសារ ទទួលបានការការព្យាបាល និងថែទាំដោយភាពកក់ក្ដៅ និងមានសុវត្ថិភាព។
ខ្ញុំសូមអំពាវនាវអោយសាធារណជនទាំងអស់ ប្រើគេហទំព័រនេះជាជម្រើសមួយសម្រាប់ស្វែងយល់អំពីសេវាកម្ម ពត៌មាន និងការចូលរួមសកម្មភាពសុខាភិបាលជាបន្តបន្ទាប់ជាមួយមន្ទីរពេទ្យព្រះអង្គឌួង។ ការគាំទ្រ និងការជឿទុកចិត្តរបស់ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋទាំងអស់ គឺជាចំណុចសំខាន់បំផុត ដែលជំរុញឱ្យយើងបន្តអភិវឌ្ឍន៍សេវាសុខាភិបាលឱ្យកាន់តែប្រសើរឡើង។
សូមអរគុណចំពោះការចូលមកកាន់គេហទំព័ររបស់យើង ហើយសូមអរគុណចំពោះការគាំទ្រពុកម៉ែ បងប្អូន ប្រជាពលរដ្ឋទាំងអស់ ចំពោះមន្ទីរពេទ្យព្រះអង្គឌួង។
សូមគោរពជូនពរឱ្យពុកម៉ែ បងប្អូន ប្រជាពលរដ្ឋទាំងអស់មានសុខភាពល្អ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច។

សាស្ត្រាចារ្យរង លូ លីឃាង
នាយកមន្ទីរពេទ្យព្រះអង្គឌួង

ជំងឺកៀបសរសៃវិញ្ញាណកដៃ (Carpal Tunnel Syndrome)

និយមន័យ៖ • ជាជំងឺស្លឹកស្រពន់បាតដៃរ៉ាំរ៉ៃមួយ ដែលបណ្តាលមក […]

ជំងឺផ្សិតត្រចៀក (Otomycosis)

មូលហេតុ៖ • ការឆ្លងមេរោគផ្សិតពពួក Aspergillus ឬ Candida […]

លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានអញ្ជើញចុះអភិបាលគាំទ្រ និងពិនិត្យវឌ្ឍនភាពនៃការផ្តល់សេវាសុខាភិបាល នៅមន្ទីរពេទ្យព្រះអង្គឌួង

នាវេលាម៉ោង ២:០០ រសៀល ថ្ងៃអង្គារ ៥កើត ខែពិសាខ ឆ្នាំមមី អ […]

សព្វថ្ងៃមន្ទីរពេទ្យព្រះអង្គឌួងមានបម្រើសេវាដូចជា៖

  • ជំងឺ ត្រចៀក ច្រមុះ បំពង់ក
  • វះកាត់កែសម្ផស្ស និងស្តារលទ្ធភាពពលកម្ម
  • ចក្ខុរោគ
  • វះកាត់ជំងឺទូទៅ
  • វះកាត់ មុខមាត់ ឆ្អឹងថ្គាម និងធ្មេញ
  • វះកាត់ជំងឺឆ្អឹងនិងបាក់បែក
  • សម្ភព និងរោគស្រ្តី – ជំងឺបេះដូង និងសរសៃឈាម
  • ជំងឺសើស្បែក និងកាមរោគ
  • ​វះកាត់ប្រព័ន្ធប្រសាទ
  • ជំងឺ ក្រពះ ពោះវៀន ថ្លើម និងឫសដូងបាត
  • វះកាត់ប្រព័ន្ធទឹកមូត្រ
  • វះកាត់ជំងឺ គ-ថ្លង់ ពីកំណើត
  • ទារកនិងកុមារទារក និងកុមារ
  • ជំងឺសួតនិងវេជ្ជសាស្ត្រតម្រងនោម
  • ការព្យាបាលដោយចលនា
  • ទឹកនោមផ្អែមនិងក្រពេញ
មន្ទីរពេទ្យផ្តល់ការព្យាបាលគ្រប់ប្រភេទអ្នកជំងឺ៖

ប្រជាជនគ្រប់រូបមានសិទ្ធិទទួលបានការព្យាបាលដោយស្មើៗភាពគ្នា៖

  • អ្នកជំងឺបសស
  • អ្នកជំងឺសមធម៌
  • ព្រះសង្ឃ
  • កុមារ
  • ស្រ្តីមានផ្ទៃពោះ
  • អ្នកជំងឺទូទៅ
  • ជនពីការ
  • ចាស់ជរា